Student Voices សំឡេងពីសិក្ខាកាមស្ស

What happens when someone
actually commits.
អ្វីដែលកើតឡើងនៅពេលដែលនរណាម្នាក់ពិតជាប្តេជ្ញាចិត្ត។

These are unedited accounts from Tempus Tuum students and partners. We did not tell them what to say. We asked them to be honest. All responses were recorded in English, then translated to Khmer. ទាំងនេះគឺជាការរៀបរាប់ដោយមិនមានការកែសម្រួលពីសិស្ស និងគ្រូបង្វឹករបស់ Tempus Tuum។ យើងមិនបានប្រាប់ពួកគេពីអ្វីដែលត្រូវនិយាយនោះទេ។ យើងគ្រាន់តែសុំឱ្យពួកគេនិយាយដោយស្មោះត្រង់។ រាល់មតិឆ្លើយតបទាំងអស់ត្រូវបានកត់ត្រាជាភាសាអង់គ្លេស រួចបកប្រែជាភាសាខ្មែរ។.

"Joining Tempus Tuum has significantly improved my pronunciation and given me the confidence I was missing before." «ការចូលរួមជាមួយ Tempus Tuum បានជួយកែលម្អការបញ្ចេញសំឡេងរបស់ខ្ញុំយ៉ាងខ្លាំង និងបានផ្តល់ទំនុកចិត្តដែលខ្ញុំធ្លាប់តែខ្វះខាតកាលពីមុន។»
— Sreymom K. Full Stack Developer — Sreymom K. អ្នកអភិវឌ្ឍន៍វិបសាយ និងប្រព័ន្ធកុំព្យូទ័រ
01
"I can now speak with better grammar, pronounce words more clearly, and write sentences much better" «ឥឡូវនេះខ្ញុំអាចនិយាយដោយប្រើប្រាស់វេយ្យាករណ៍បានល្អជាងមុន បញ្ចេញសំឡេងពាក្យបានច្បាស់ជាងមុន និងសរសេរប្រយោគបានល្អជាងមុនឆ្ងាយណាស់។»

Before studying English with Tempus Tuum, I could only speak a little, my grammar was incorrect, and my pronunciation was not very clear. However, after studying with Tempus Tuum for a while, I can now speak with better grammar, pronounce words more clearly, and write sentences much better. Teacher Daniel is truly a very talented teacher for teaching English. I highly encourage other teachers, school students, and university students: if you want to improve your writing and speaking skills, please come and study English with Tempus Tuum. Thank you so much! មុនពេលសិក្សាភាសាអង់គ្លេសជាមួយ Tempus Tuum ខ្ញុំអាចនិយាយបានតែបន្តិចបន្តួចប៉ុណ្ណោះ វេយ្យាករណ៍របស់ខ្ញុំមិនត្រឹមត្រូវ ហើយការបញ្ចេញសំឡេងក៏មិនសូវច្បាស់ដែរ។ ប៉ុន្តែ បន្ទាប់ពីបានសិក្សាជាមួយ Tempus Tuum មួយរយៈមក ឥឡូវនេះខ្ញុំអាចនិយាយដោយប្រើប្រាស់វេយ្យាករណ៍បានល្អជាងមុន បញ្ចេញសំឡេងពាក្យបានច្បាស់ជាងមុន និងសរសេរប្រយោគបានល្អជាងមុនឆ្ងាយណាស់។ លោកគ្រូ Daniel ពិតជាគ្រូបង្រៀនដែលមានទេពកោសល្យខ្ពស់ក្នុងការបង្រៀនភាសាអង់គ្លេស។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់លោកគ្រូអ្នកគ្រូដទៃទៀត សិស្សានុសិស្ស និងនិស្សិតសាកលវិទ្យាល័យ ប្រសិនបើអ្នកចង់អភិវឌ្ឍជំនាញសរសេរ និងជំនាញនិយាយរបស់អ្នក សូមមកសិក្សាភាសាអង់គ្លេសជាមួយ Tempus Tuum។ សូមអរគុណច្រើន!

Naran K. Naran K
Head Administrator ប្រធានរដ្ឋបាល
02
"This process greatly improved my pronunciation, fluency, and confidence." «ដំណើរការនេះបានជួយកែលម្អការបញ្ចេញសំឡេង ភាពស្ទាត់ជំនាញ និងទំនុកចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។»

My experience with Tempus Tuum was both enjoyable and rewarding. The lessons helped me build confidence in speaking English and expressing my ideas more clearly. What I found most helpful were the video-recording assignments, which encouraged me to practice speaking outside the classroom and receive detailed feedback from the teacher. This process greatly improved my pronunciation, fluency, and confidence. I would recommend Tempus Tuum to anyone who is serious about improving their English through practical learning and personal guidance. បទពិសោធន៍របស់ខ្ញុំជាមួយ Tempus Tuum គឺទាំងរីករាយនិងទទួលបានផលផ្លែផ្កា។ មេរៀនទាំងឡាយបានជួយខ្ញុំក្នុងការកសាងទំនុកចិត្តលើការនិយាយភាសាអង់គ្លេស និងការបញ្ចេញមតិយោបល់របស់ខ្ញុំបានកាន់តែច្បាស់លាស់។ អ្វីដែលខ្ញុំយល់ថាមានប្រយោជន៍បំផុតនោះ គឺកិច្ចការផ្ទះដែលតម្រូវឱ្យថតជាវីដេអូ ដែលវាបានជំរុញឱ្យខ្ញុំហាត់និយាយនៅក្រៅថ្នាក់រៀន និងទទួលបានការផ្តល់មតិកែលម្អយ៉ាងលម្អិតពីលោកគ្រូ។ ដំណើរការនេះបានជួយកែលម្អការបញ្ចេញសំឡេង ភាពស្ទាត់ជំនាញ និងទំនុកចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំសូមណែនាំ Tempus Tuum ដល់អ្នកទាំងឡាយណាដែលប្រាថ្នាចង់អភិវឌ្ឍភាសាអង់គ្លេសរបស់ពួកគេតាមរយៈការរៀនអនុវត្តផ្ទាល់ និងការណែនាំតម្រង់ទិសយ៉ាងដិតដល់។

Somey L. Somey L.
Teacher គ្រូបង្រៀន
03
"Joining Tempus Tuum has significantly improved my pronunciation and given me the confidence I was missing before." «ការចូលរួមជាមួយ Tempus Tuum បានជួយកែលម្អការបញ្ចេញសំឡេងរបស់ខ្ញុំយ៉ាងខ្លាំង និងបានផ្តល់ទំនុកចិត្តដែលខ្ញុំធ្លាប់តែខ្វះខាតកាលពីមុន។»

Joining Tempus Tuum has significantly improved my pronunciation and given me the confidence I was missing before. The online learning platform and structured feedback make it incredibly easy to study, especially with a flexible schedule. I highly recommend this program to anyone looking to level up their skills on their own time. ការចូលរួមជាមួយ Tempus Tuum បានជួយកែលម្អការបញ្ចេញសំឡេងរបស់ខ្ញុំយ៉ាងខ្លាំង និងបានផ្តល់ទំនុកចិត្តដែលខ្ញុំធ្លាប់តែខ្វះខាតកាលពីមុន។ ប្រព័ន្ធសិក្សាតាមអនឡាញ និងការផ្តល់មតិកែលម្អដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បានធ្វើឱ្យការសិក្សាមានភាពងាយស្រួលជាទីបំផុត ជាពិសេសជាមួយកាលវិភាគដែលអាចបត់បែនបាន។ ខ្ញុំសូមណែនាំកម្មវិធីនេះយ៉ាងខ្លាំងដល់អ្នកទាំងឡាយណាដែលស្វែងរកការបង្កើនកម្រិតជំនាញរបស់ពួកគេទៅតាមពេលវេលាផ្ទាល់ខ្លួន។

Sreymom K. Sreymom K.
Full-Stack Developer អ្នកអភិវឌ្ឍន៍វិបសាយ និងប្រព័ន្ធកុំព្យូទ័រ
04
"Since attending Tempus Tuum, I now speak more naturally and confidently." «ចាប់តាំងពីបានចូលរៀននៅ Tempus Tuum មក ឥឡូវនេះខ្ញុំអាចនិយាយបានយ៉ាងធម្មជាតិ និងមានទំនុកចិត្តជាងមុន។»

Before I joined Tempus Tuum, I couldn't even speak a word confidently in English. I used to translate every word in my head before speaking, so I sounded like a robot. Since attending Tempus Tuum, I now speak more naturally and confidently. I can express my ideas more clearly. This improvement wouldn't have been possible without the coach's support. មុនពេលខ្ញុំចូលរួមជាមួយ Tempus Tuum ខ្ញុំមិនទាំងអាចនិយាយភាសាអង់គ្លេសបានមួយម៉ាត់ដោយទំនុកចិត្តផង។ ខ្ញុំធ្លាប់តែបកប្រែគ្រប់ពាក្យទាំងអស់នៅក្នុងក្បាលមុននឹងនិយាយ ច្រើនតែធ្វើឱ្យខ្ញុំនិយាយទៅដូចជាមនុស្សយន្ត។ ចាប់តាំងពីបានចូលរៀននៅ Tempus Tuum មក ឥឡូវនេះខ្ញុំអាចនិយាយបានយ៉ាងធម្មជាតិ និងមានទំនុកចិត្តជាងមុន។ ខ្ញុំអាចបញ្ចេញមតិយោបល់របស់ខ្ញុំបានកាន់តែច្បាស់លាស់។ ការរីកចម្រើននេះនឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការគាំទ្រពីគ្រូបង្វឹក (Coach)។

SievThong Y. SievThong Y.
Architect ស្ថាបត្យករ
05
"It has developed my ability to learn independently... making me a more active and engaged learner." «វាបានអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំក្នុងការសិក្សាដោយឯករាជ្យ... ធ្វើឱ្យខ្ញុំក្លាយជាអ្នករៀនសូត្រសកម្ម និងមានការចូលរួមខ្លាំងជាងមុន។»

Tempus Tuum has helped me become more disciplined by encouraging consistent study habits and meeting deadlines. The program has also improved my English communication skills, as I regularly explain ideas and research topics in English. Most importantly, it has developed my ability to learn independently through research, making me a more active and engaged learner. Tempus Tuum បានជួយខ្ញុំឱ្យមានវិន័យកាន់តែខ្លាំង ដោយជំរុញឱ្យមានទម្លាប់សិក្សាជាប់លាប់ និងការគោរពថ្ងៃកំណត់ប្រគល់កិច្ចការ។ កម្មវិធីនេះក៏បានកែលម្អជំនាញទំនាក់ទំនងភាសាអង់គ្លេសរបស់ខ្ញុំផងដែរ ព្រោះខ្ញុំតែងតែពន្យល់ពីគំនិត និងស្រាវជ្រាវប្រធានបទផ្សេងៗជាភាសាអង់គ្លេសជាប្រចាំ។ អ្វីដែលសំខាន់បំផុតនោះ គឺវាបានអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំក្នុងការសិក្សាដោយឯករាជ្យតាមរយៈការស្រាវជ្រាវ ដែលធ្វើឱ្យខ្ញុំក្លាយជាអ្នករៀនសូត្រសកម្ម និងមានការចូលរួមខ្លាំងជាងមុន។

Pisey N. Pisey N.
Student និស្សិត
06
"This English program is not only about gaining knowledge; it also helped me become more confident and courageous." «កម្មវិធីភាសាអង់គ្លេសនេះមិនត្រឹមតែផ្ដល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយឱ្យខ្ញុំមានទំនុកចិត្ត និងភាពក្លាហានជាងមុនផងដែរ។»

I had a great experience learning English with Tempus Tuum. While attending the classes, I had many opportunities to practice my English, especially speaking. Most lessons included homework, and the assignments were not limited to writing; they also included speaking practice. This English program is not only about gaining knowledge; it also helped me become more confident and courageous. I am now much more willing to speak English than before. My teacher and classmates regularly corrected my writing and speaking mistakes, which helped me improve significantly. I would highly recommend this program to anyone who wants to improve their English in a supportive and encouraging environment. ខ្ញុំមានបទពិសោធន៍ដ៏ល្អក្នុងការរៀនភាសាអង់គ្លេសជាមួយ Tempus Tuum។ អំឡុងពេលចូលរួមក្នុងថ្នាក់រៀន ខ្ញុំមានឱកាសជាច្រើនក្នុងការអនុវត្តភាសាអង់គ្លេសរបស់ខ្ញុំ ជាពិសេសគឺការនិយាយ។ មេរៀនភាគច្រើនតែងតែមានកិច្ចការផ្ទះ ហើយកិច្ចការទាំងនោះមិនកម្រិតត្រឹមតែការសរសេរប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងការអនុវត្តនិយាយផងដែរ។ កម្មវិធីភាសាអង់គ្លេសនេះមិនត្រឹមតែផ្ដល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយឱ្យខ្ញុំមានទំនុកចិត្ត និងភាពក្លាហានជាងមុនផងដែរ។ ឥឡូវនេះ ខ្ញុំមានទឹកចិត្តចង់និយាយភាសាអង់គ្លេសជាងមុនឆ្ងាយណាស់។ លោកគ្រូ និងមិត្តរួមថ្នាក់របស់ខ្ញុំតែងតែជួយកែតម្រូវរាល់កំហុសឆ្គងក្នុងការសរសេរ និងការនិយាយរបស់ខ្ញុំជាប្រចាំ ដែលវាបានជួយឱ្យខ្ញុំរីកចម្រើនឡើងយ៉ាងខ្លាំង។ ខ្ញុំសូមណែនាំកម្មវិធីនេះយ៉ាងខ្លាំងដល់អ្នកណាដែលចង់អភិវឌ្ឍភាសាអង់គ្លេសរបស់ពួកគេក្នុងបរិយាកាសដែលពោរពេញដោយការគាំទ្រ និងការលើកទឹកចិត្ត។

Salim S. Salim S.
Teacher គ្រូបង្រ
07
"During my learning, I grew my pronunciation skills, and it continues to help me prepare and structure my writing." «អំឡុងពេលសិក្សា ខ្ញុំបានអភិវឌ្ឍជំនាញបញ្ចេញសំឡេងរបស់ខ្ញុំ ហើយវាក៏បន្តជួយខ្ញុំក្នុងការរៀបចំ និងរៀបចំរចនាសម្ព័ន្ធនៃការសរសេររបស់ខ្ញុំផងដែរ។»

I am happy to share my experience joining Tempus Tuum. During my learning, I grew my pronunciation skills, and it continues to help me prepare and structure my writing. ខ្ញុំរីករាយនឹងចែករំលែកអំពីបទពិសោធន៍នៃការចូលរួមជាមួយ Tempus Tuum។ អំឡុងពេលសិក្សា ខ្ញុំបានអភិវឌ្ឍជំនាញបញ្ចេញសំឡេងរបស់ខ្ញុំ ហើយវាក៏បន្តជួយខ្ញុំក្នុងការរៀបចំ និងរៀបចំរចនាសម្ព័ន្ធនៃការសរសេររបស់ខ្ញុំផងដែរ។

[First Name] [Last Initial]. [KHMER: name 07]
Frontend Developer អ្នកអភិវឌ្ឍន៍ផ្នែកខាងមុខ
08
"Tempus Tuum provides the right balance of flexibility and guidance without limiting a learner’s creativity." «Tempus Tuum ផ្តល់នូវតុល្យភាពដ៏ត្រឹមត្រូវរវាងភាពបត់បែន និងការណែនាំតម្រង់ទិស ដោយមិនមានការកម្រិតទៅលើគំនិតច្នៃប្រឌិតរបស់អ្នកសិក្សានោះឡើយ។»

There is nothing quite like a thoughtfully designed program that effectively meets the needs of its learners, and I believe Tempus Tuum does exactly that. In a time when learning has become more independent, fast-paced, and personalized, Tempus Tuum provides the right balance of flexibility and guidance without limiting a learner’s creativity. As both a coach and someone who enjoys learning at my own pace, the program has positively reshaped my perspective on learning and helped me make better use of the tools and opportunities available for personal growth. គ្មានអ្វីដែលប្រសើរជាងកម្មវិធីដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សាប្រកបដោយប្រសិទ្ធភាពនោះទេ ហើយខ្ញុំជឿជាក់ថា Tempus Tuum ធ្វើបានយ៉ាងពិតប្រាកដនូវចំណុចនេះ។ នៅក្នុងសម័យកាលដែលការរៀនសូត្របានក្លាយជាការសិក្សាឯករាជ្យ មានភាពរហ័សរហួន និងស្របទៅតាមបុគ្គលម្នាក់ៗ Tempus Tuum ផ្តល់នូវតុល្យភាពដ៏ត្រឹមត្រូវរវាងភាពបត់បែន និងការណែនាំតម្រង់ទិស ដោយមិនមានការកម្រិតទៅលើគំនិតច្នៃប្រឌិតរបស់អ្នកសិក្សានោះឡើយ។ ក្នុងនាមជាគ្រូបង្វឹកម្នាក់ផង និងជាមនុស្សម្នាក់ដែលចូលចិត្តរៀនសូត្រតាមល្បឿនផ្ទាល់ខ្លួនផង កម្មវិធីនេះបានកែប្រែទស្សនៈរបស់ខ្ញុំចំពោះការរៀនសូត្រក្នុងផ្លូវវិជ្ជមាន និងបានជួយខ្ញុំឱ្យប្រើប្រាស់ឧបករណ៍ ក៏ដូចជាឱកាសនានាដែលមានសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនបានកាន់តែល្អប្រសើរ។

Eliza K. Eliza K.
Coach គ្រូបង្វឹក
09
"Seeing students slowly improve and gain confidence has been incredibly fulfilling." «ការបានឃើញសិស្សានុសិស្សរីកចម្រើនជាលំដាប់ និងមានទំនុកចិត្តកាន់តែខ្លាំង គឺជាអ្វីដែលធ្វើឱ្យខ្ញុំពេញចិត្ត និងមានន័យបំផុត។»

My experience as a coach in Tempus Tuum allowed me to make a difference in students' lives, while also growing as a leader myself. Seeing students slowly improve and gain confidence has been incredibly fulfilling. I would definitely encourage anyone who wants to join Tempus Tuum to do so because it's a community that invests in the growth and success of others. បទពិសោធន៍របស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកម្នាក់នៅក្នុង Tempus Tuum បានអនុញ្ញាតឱ្យខ្ញុំបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងជីវិតរបស់សិស្ស ព្រមទាំងបានអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាអ្នកដឹកនាំម្នាក់ផងដែរ។ ការបានឃើញសិស្សានុសិស្សរីកចម្រើនជាលំដាប់ និងមានទំនុកចិត្តកាន់តែខ្លាំង គឺជាអ្វីដែលធ្វើឱ្យខ្ញុំពេញចិត្ត និងមានន័យបំផុត។ ខ្ញុំពិតជាលើកទឹកចិត្តដល់អ្នកណាដែលចង់ចូលរួមជាមួយ Tempus Tuum ឱ្យមកចូលរួមចុះ ព្រោះវាជាសហគមន៍មួយដែលវិនិយោគលើការរីកចម្រើនរបស់អ្នកដទៃ និងភាពជោគជ័យ។

Jason T. Jason T.
Coach គ្រូបង្វឹក
10
"I was able to connect with the students and see their progress." «ខ្ញុំអាចបង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្ស និងបានឃើញពីការរីកចម្រើនរបស់ពួកគេ។»

I had a wonderful time working as a coach for the program. I was able to connect with the students and see their progress. I was also able to improve my own presentation skills by learning from the students. Overall, I really enjoyed my time as a coach for the program. ខ្ញុំមានពេលវេលាដ៏អស្ចារ្យក្នុងការធ្វើការជាគ្រូបង្វឹកសម្រាប់កម្មវិធីនេះ។ ខ្ញុំអាចបង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្ស និងបានឃើញពីការរីកចម្រើនរបស់ពួកគេ។ ខ្ញុំក៏អាចកែលម្អជំនាញធ្វើបទបង្ហាញផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ តាមរយៈការរៀនសូត្រពីសិស្សានុសិស្ស។ សរុបមក ខ្ញុំពិតជារីករាយនឹងពេលវេលារបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកសម្រាប់កម្មវិធីនេះណាស់។

Monyrith C. Monyrith C.
Coach គ្រូបង្វឹក
11
"It offers students and trainers the flexibility to learn at their own pace in a comfortable and supportive environment." «វាផ្តល់ឱ្យសិស្ស និងគ្រូបង្វឹកនូវភាពបត់បែនក្នុងការរៀនសូត្រតាមល្បឿនផ្ទាល់ខ្លួន នៅក្នុងបរិយាកាសដ៏មានផាសុកភាព និងពោរពេញដោយការគាំទ្រ។»

Personally, from my experience in this program, I’ve learned how to correct flaws in both the students and myself during coaching. There were a lot of mistakes I made where I could have done better. Fortunately, this program has granted me the option to self-reflect on what I should have done to improve and train myself before sharing my knowledge with others. Nevertheless, this program doesn’t have a lot of rules or strict regulations; it offers students and trainers the flexibility to learn at their own pace in a comfortable and supportive environment. Students are encouraged to ask questions whenever they encounter difficulties with their writing tasks or need clarification on feedback. Overall, this asynchronous program is ideal for individuals seeking self-improvement and a friendly learning environment. It provides learners with the freedom to develop their skills without requiring extensive effort or prior qualifications. [KHMER: full review 11]

Rachana S. Rachana S.
Coach គ្រូបង្វឹក
12
"Whether you join us to master your skills or guide others, your own growth story starts right here." «មិនថាអ្នកចូលរួមជាមួយយើងដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឬដើម្បីណែនាំតម្រង់ទិសអ្នកដទៃនោះទេ រឿងរ៉ាវនៃការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នកចាប់ផ្តើមនៅទីនេះហើយ។»

This space is reserved for your journey. At Tempus Tuum, every student builds the practical skills and confidence needed to thrive, while our dedicated coaches sharpen their own leadership along the way. If you are ready to experience personalized learning or step into an impactful role as a mentor, apply today. We look forward to featuring your success story on this page next! កន្លែងមួយនេះត្រូវបានរក្សាទុកសម្រាប់ដំណើរការអភិវឌ្ឍន៍របស់អ្នក។ នៅ Tempus Tuum សិស្សគ្រប់រូបនឹងបង្កើតបាននូវជំនាញអនុវត្តផ្ទាល់ និងទំនុកចិត្តដែលចាំបាច់ដើម្បីឆ្ពោះទៅមុខ រីឯគ្រូបង្វឹកដែលប្តេជ្ញាចិត្តខ្ពស់របស់យើងក៏នឹងបានពង្រឹងសមត្ថភាពដឹកនាំផ្ទាល់ខ្លួនរបស់ពួកគេទៅទន្ទឹមគ្នានោះដែរ។ ប្រសិនបើអ្នករួចរាល់ក្នុងការស្វែងយល់ពីការសិក្សាដែលស្របតាមតម្រូវការបុគ្គល ឬចង់ឈានជើងចូលក្នុងតួនាទីជាអ្នកណែនាំដ៏មានឥទ្ធិពល សូមដាក់ពាក្យចូលរួមនៅថ្ងៃនេះ។ យើងទន្ទឹងរង់ចាំក្នុងការបង្ហាញពីរឿងរ៉ាវជោគជ័យរបស់អ្នកនៅលើទំព័រនេះជាបន្តបន្ទាប់!

Your Name Here ឈ្មោះរបស់អ្នកនៅទីនេះ
Future Student / Coach សិស្ស ឬ គ្រូបង្វឹកនាពេលអនាគត

Ready to write your own story? រួចរាល់ក្នុងការសរសេររឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកហើយឬនៅ?

The first step is a conversation. Reach out and tell us where you are — we will tell you where we can take you. ជំហានដំបូងគឺការសន្ទនាគ្នា។ ទាក់ទងមកយើង ហើយប្រាប់យើងពីកម្រិតបច្ចុប្បន្នរបស់អ្នក — យើងនឹងប្រាប់អ្នកថាយើងអាចនាំអ្នកទៅដល់កម្រិតណា។